October 8, 2023

ស្រាវជ្រាវ

វគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ក្រោយប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំក្នុងដំណើរការសកម្មភាពការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់អទិភាពដល់យុវជនជំនាន់ក្រោយ ក្រោមអាយុ២៥ឆ្នាំ ឲ្យធ្វើកិច្ចការការងារស្ម័គ្រចិត្តដើម្បីជំនួយដល់កិច្ចការងារសង្គម តាមរយៈការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការសិក្សាស្រាវជ្រាវអំពីបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តចំនួន៩២នាក់ ក្នុងនោះមានស្រី៥៨នាក់ ត្រូវបានជ្រើសរើសចេញពីស្រុកពារាំង ស្រុកមេសាង ស្រុកកំចាយមារ និងស្រុកពាមរក៍ មកចូលរួមវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី៦ និងទី៧

ស្រាវជ្រាវ

សិស្សវិទ្យាល័យព្រែកដំបូក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមរបស់សិស្សានុសិស្សថ្នាក់ទី១១ចំនួន៥៥នាក់ មកពីវិទ្យាល័យព្រែកដំបូក ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែម រួមមាន ៖