អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ទទួលការបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងដំណើរការអនុវត្តសកម្មភាពការងារស្ម័គ្រចិត្តជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»
អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន១៣៥នាក់ក្នុងនោះស្រីចំនួន១០៣នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងដំណើរការអនុវត្តសកម្មភាពការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បណ្តុះស្មារតីឲ្យមានភាពជាអ្នកដឹកនាំ និងឈ្វេងយល់អំពីវិធីសាស្ត្រជាក់លាក់ក្នុងការចុះទៅអនុវត្តសកម្មភាពការងារនៅតាមមូលដ្ឋាន។