September 7, 2023

ស្រាវជ្រាវ

សិស្សានុសិស្សនៃវិទ្យាល័យ ទេពប្រណម្យ អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងស្វែងយល់ពីមាតិកាប្រវត្តិសាស្ត្រជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៧០

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ចំនួន១២០ក្បាល ទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិស្សានុសិស្ស គ្រូបង្រៀនប្រវត្តិវិទ្យា និងបណ្ណាល័យនៃវិទ្យាល័យ ទេពប្រណម្យ តាមការស្នើសុំរបស់គណៈគ្រប់គ្រងវិទ្យាល័យនេះ។ កម្មវិធីចែកចាយនេះ បានប្រព្រឹត្តទៅនៅក្នុងអគារប្រជុំជាន់ទី១នៃវិទ្យាល័យ។