July 20, 2023

ស្រាវជ្រាវ

ក្រុមការងារគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជាពិនិត្យសុខភាពបឋមជូន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិក្តុលលើ

ចាប់ពីថ្ងៃទី១៨, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាពិនិត្យសុខភាពជូនដល់អ្នកភូមិក្តុលលើ ឃុំទន្លូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំចំនួន៩០នាក់​ ដែលជាអ្នករស់រាន​មានជីវិតពីរបបខ្មែរក្រហម​​ និងបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាដែលចុះសម្ភាសន៍តាំងពីឆ្នាំ២០២១។