June 27, 2023

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិភាក្សាអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១០០នាក់ នៅឃុំពពេល

នៅឃុំពពេលមានប្រជាជនចំនួន ១៥០០ គ្រួសារ ក្នុងនោះមានប្រជាជនដែលមានពិការភាពប្រមាណ៤០ភាគរយ និងមានយោធិនពិការ ៣០ ភាគរយ។ នៅក្នុងឆ្នាំ២០២៣នេះ តាមគោលនយោបាយរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ដោយជោគជ័យ និងលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលបានជិត ៩៥ភាគរយ ដោយមានការសាងសង់បង្គន់អនាម័យស្ទើរតែគ្រប់ខ្នងផ្ទះមកដល់ខែមិថុនា ឆ្នាំ២០២៣។