សិស្សវិទ្យាល័យពាមជាំងសិក្សាអំពីទំនាក់ទំនងការបរទេសរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធា អ៊ិច-១៦
នៅព្រឹកថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់សិស្សថ្នាក់ទី១២ ចំនួន៥៥នាក់ ក្នុងនោះមានស្រី៣៧នាក់ មកពីវិទ្យាល័យពាមជាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ជាកិច្ចចាប់ផ្តើមលោក