June 15, 2023

ស្រាវជ្រាវ

ក្រុមប្រឹក្សាយុវជនកាយរិទ្ធ កាកបាទក្រហម និង ស.ស.យ.ក ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់យុវជនកាយរិទ្ធ កាកបាទក្រហម និង ស.ស.យ.ក ចំនួន១៥០នាក់ នៅតាមសាលាមធ្យមសិក្សានៅក្នុងស្រុកចំនួនពីរគឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។ វេទិកាថ្នាក់រៀននេះផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥