June 14, 2023

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀង នៅភូមិតាម៉ៅកើត

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅជំនាន់ក្រោយចំនួន៥៣នាក់ ក្នុងនោះមានស្រី៣០នាក់