June 2, 2023

ស្រាវជ្រាវ

សិស្សមកពីសាលាអង្គការតារាម៉ាណាដែលមានជីវភាពខ្វះខាត ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ សិស្សបឋមសិក្សាចំនួន៥០នាក់ដែលមានជីវ​ភាពខ្វះខាត មកពីសាលាអង្គការតារាម៉ាណា ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ បានមកទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ។ សិស្សសាលាទាំងនេះភាគច្រើនត្រូវបានជ្រើសរើសចេញពីក្រុមគ្រួសារដែលមានជីវភាពក្រលំបាក រស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងមួយចំនួនទៀតជ្រើសចេញពីក្រុមគ្រួសារដែលមានឪពុកម្តាយធ្វើការនៅតាម​រោងចក្រ និងធ្វើជាកម្មករ ដែលគ្មានលទ្ធភាពថែទាំកូន និងបញ្ជូនកូនឲ្យទៅសិក្សារៀនសូត្រ។