May 31, 2023

ស្រាវជ្រាវ

ណាំ ញី ៖ ខ្ញុំឈឺចាប់នៅពេលដឹងកូនស្រីខ្ញុំបាត់បង់ជីវិត

ខ្ញុំឈ្មោះ ណាំ ញី អាយុ៨០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកខ្ញុំឃ្វាលគោ និងម្ដាយធ្វើនំលក់ ដូច្នេះគ្រួសារខ្ញុំមិនសូវជាធូរធារទេ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ។ នៅអាយុ៨ឆ្នាំខ្ញុំចូលរៀននៅវត្តត្រពាំងធំ ស្ថិតក្នុងឃុំត្រពាំងធំខាងត្បូង