May 16, 2023

ស្រាវជ្រាវ

សិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប ចូលវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតទៅលើប្រធានបទ ៖ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៦៦នាក់ មកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន សង្កើប