April 2023

ស្រាវជ្រាវ

វេទិកាអប់រំអំពីការថែទាំសុខភាព និងពិនិត្យសុខភាពជូនជនពិការ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ចាម

ខែមេសា គឺជាខែដែលកើតមានអំពើប្រល័យពូជសាសន៍នៅលើពិភពលោក ហើយក៏ជាខែដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនដែរ។ ដោយឡែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពខ្មែរក្រហមទទួលបានជោគជ័យទាំងស្រុង ហើយក៏ថ្ងៃនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដើម្បីទៅធ្វើស្រែចម្ការនៅតាមតំបន់ដែលបានកំណត់ដោយមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អាកាសធាតុក៏ចាប់ផ្តើមក្តៅខ្លាំងនៅក្នុងខែមេសានេះ ដែលងាយ​នឹងបណ្តាលឲ្យកើតជំងឺផ្សេងៗជាពិសេស សុខភាពទារក កុមារតូច និងមនុស្សចាស់ជរា។ នៅថ្ងៃទី០៥

ស្រាវជ្រាវ

ដំណើរចុះទៅមើលទីតាំងសម្រាប់រៀបចំវេទិកាអប់រំសហគមន៍ នៅវត្តត្រើយឃ្លោក ស្រុកបូរីជលសារ

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ រួមមាន ជីម សុខគា និង ង៉ាន់ វីន បានចុះទៅមើលទីតាំងសម្រាប់រៀបចំវេទិកាអប់រំសហគមន៍ ដែលត្រូវធ្វើឡើងក្នុងខែមេសានេះ។ វេលាជិតថ្ងៃត្រង់ ក្រុមការងារធ្វើដំណើរតាមម៉ូតូរឺម៉កកង់បី

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ប្រអប់សង្រ្គោះជីវិតក្នុងពេលជម្លៀសដោយបង្ខំ»

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម ដែលជាសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ «ប្រអប់សង្រ្គោះជីវិតក្នុងពេលជម្លៀសដោយបង្ខំ»។ វេទិកាថ្នាក់រៀនចុងសប្តាហ៍នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះត្រូវបានរៀប ចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មុនការធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ