ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ
រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥