វេទិកាអប់រំសហគមន៍ស្តីពី ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នៅវេលាម៉ោង៧: ៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៦នាក់ (ស្រី៥នាក់) ដែលភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង រស់នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសិស្សានុសិស្សចំនួន១៥នាក់ (ស្រី៩នាក់) ដែលជាកូនចៅរបស់ពួកគាត់បានមកជួបជុំគ្នានៅបរិវេណផ្ទះមេភូមិ