វេទិកាអប់រំសហគមន៍នៅខេត្តព្រៃវែង ៖ ជីវិតនៅក្រោមរបបខ្មែរក្រហម និងជីវិតបច្ចុប្បន្ន
ពីរថ្ងៃបន្ទាប់ពីខួបលើកទី៤៤ឆ្នាំទិវាជ័យជំនះ៧មករា នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានអនុវត្តគម្រោង «វេទិកាអប់រំសហគមន៍» ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១០នាក់ដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងជ្រែចំនួន១៥នាក់ដែលទំនេរពីការសិក្សា នៅក្នុងបរិវេណវត្តត្រពាំងជ្រែ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង