តក់ ឡោម ៖ អតីតពេទ្យភូមិក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ តក់ ឡោម អាយុ៦៥ឆ្នាំ កើតនៅភូមិឫស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំឈប់រៀននៅត្រឹមថ្នាក់ទី១០សង្គមចាស់ ព្រោះប្រទេសជាតិចាប់ផ្ដើមកើតមានសង្គ្រាមបន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។