សារមន្ទីរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសារមន្ទីរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ទូលព្រះបង្គំ សូមសរសេរថ្វាយនូវខ្លឹមសារនេះ ក្នុងគោលបំណងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះហឫទ័យប្រទានឱកាសដ៏វិសេសវិសាលដល់ទូលបង្គំ ក្នុងការចូលទស្សនាសារមន្ទីរសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសារមន្ទីរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំង។ ទស្សនកិច្ចនេះគឺជាបទពិសោធន៍ដ៏ថ្លៃថ្លាសម្រាប់ទូលបង្គំ។ ទូលបង្គំបានឃើញសមុច្ច័យដែលសម្តេចព្រះបរមរតនកោដ្ឋ