October 18, 2021

សំបុត្រ

ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការផ្សះផ្សា ដែលពោរពេញដោយការតស៊ូ និងភាពឈឺចាប់

អត្ថបទមួយនេះ​ មានគោលបំណង​ផ្តល់នូវ​ព័ត៌មានមួយចំនួន​ស្តី​អំពី​ដំណើរ​ដ៏វែងអន្លាយ​របស់​កម្ពុជា​ ដើម្បី​ចាកផុតពីអំពើប្រល័យពូជសាសន៍ និង​ការសម្លាប់រង្គាល។ មានហេតុផល​ជាច្រើន​ដែល​ដំណើរនេះមានសារសំខាន់​​ចំពោះ​ពិភពលោក​ ក្នុ​ង​ចំណោម​នោះ គឺមេរៀន​ចេញពី​​ដំណើររបស់កម្ពុជា​ផ្តល់ទៅកាន់​សង្គម​ក្រោយ​ជម្លោះដទៃផ្សេង​ទៀត។ ទោះបីជា​គ្មាន​ការ​ឆ្លើយត​បត្រឹម​ត្រូវ​ ​ឬ​យុទ្ធ​សាស្ត្រ​រារាំង​ចំពោះ​អំពើប្រល័យ​ពូជសាសន៍​ និង​ការ​សម្លាប់រង្គាលជាលក្ខណៈសកលមួយ​យ៉ាងណាក្តី យើង​ជឿជាក់ថាប្រាកដជាមាន​ដំណើរ​ទូទៅមួយ ​ដែល​សង្គម​ក្រោយជម្លោះ​អាចប្រើប្រាស់ ​ដើម្បី​បញ្ចៀសការរាត​ត្បាត​នៃ​អំពើ​ហិង្សា។ នៅរវាងឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចលនា​កុម្មុយនីស្ត​ខ្មែរ​ក្រហម