ស្រាវជ្រាវ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិភាក្សាអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១០០នាក់ នៅឃុំពពេល

នៅឃុំពពេលមានប្រជាជនចំនួន ១៥០០ គ្រួសារ ក្នុងនោះមានប្រជាជនដែលមានពិការភាពប្រមាណ៤០ភាគរយ និងមានយោធិនពិការ ៣០ ភាគរយ។ នៅក្នុងឆ្នាំ២០២៣នេះ តាមគោលនយោបាយរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ដោយជោគជ័យ និងលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលបានជិត ៩៥ភាគរយ ដោយមានការសាងសង់បង្គន់អនាម័យស្ទើរតែគ្រប់ខ្នងផ្ទះមកដល់ខែមិថុនា ឆ្នាំ២០២៣។

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១០០នាក់ រស់នៅស្រុកបរិបូរណ៍

ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២២ មក អ្នកស្ម័គ្រចិត្តកម្ពុជា (Cambo​corps) នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានចំនួន ៩៦៤នាក់ ដែលក្នុងនោះមានស្រីចំនួន ៧៤៣នាក់ ដែលមានអាយុពី៥០ឡើងទៅ។ តាមទិន្ន័យនៃបទសម្ភាសនដែលផ្តល់ឲ្យដោយអ្នករស់រានមានជីវិតទាំង ៩៦៤នាក់ បានឲ្យដឹងថា

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧១នាក់ នៅភូមិបាក់នឹម

នារដូវវស្សាក្នុងភូមិបាក់នឹម ដែលមានជួរភ្នំព័ទ្ធជុំវិញ បានរំលេចឡើងនូវទេសភាពពណ៌បៃតងស្រស់ ដែលជាសញ្ញាណបញ្ជាក់ពីរដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ប្រជាជនប្រមាណ៩៥ភាគរយ រស់នៅភូមិបាក់នឹម មានមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ដោយឡែកការថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិបាក់នឹម ក៏ជាការចាំបាច់ក្នុងរដូវភ្លៀងធ្លាក់ ដោយសារការផ្លាស់ប្តូរអាកាសធាតុ និងវ័យកាន់តែចាស់ជរារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលងាយនឹងទទួលផលប៉ះពាល់ដល់សុខភាព។ ដូច្នេះក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា​ចំនួន ៣នាក់ អមជាមួយវេជ្ជបណ្ឌិត

ស្រាវជ្រាវ

ទីតាំងប្រវត្តិសាស្រ្តយោធាថ្មីនឹងត្រូវបានសាងសង់ ជាមួយនឹងការពង្រីកការសិក្សាបន្ថែមអំពីប្រវត្តិសាស្រ្តសម័យ លន់ នល់

នៅសុន្ទរកថាស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

ស្រាវជ្រាវ

រឿងរ៉ាវរបស់ជនពិការក្នុងរបបខ្មែរក្រហម នៅខេត្តកំពង់ចាម

ចន្លោះពីថ្ងទី១0 ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្ម័គ្រចិត្តកម្ពុជា ប្រចាំខេត្តកំពង់ចាម ជំនាន់ទី៦ ដឹកនាំដោយ សាំង ចាន់ធូ ចុះជួបនិងស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការចំនួន៤នាក់ ៖ ទេព សារី

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ សិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាលើកទី២ក្នុងខែមិថុនា ដែលផ្ដោតទៅលើប្រធានបទ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម ដោយមានការចូលរួមពីសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ។