ព័ត៌មានទូទៅ

ព័ត៌មានទូទៅ ស្រាវជ្រាវ

យុវជន-យុវនារី ស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សា មកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥, យុវជន-យុវនារី មកពីស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន៦នាក់ ចុះមកធ្វើទស្សនកិច្ចសិក្សានៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងណែនាំយុវជន-យុវនារីទាំងអស់ ទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍អំពីប្រវត្តិអ្នកដឹកនាំក្នុងរបបខ្មែរក្រហម, ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុត,

ព័ត៌មានទូទៅ

សិស្សវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ចូលរួមកិច្ចពិភាក្សា និងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងជម្លោះតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំកិច្ចពិភាក្សា និងស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៤នាក់ មកពីវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។ ជាកិច្ចស្វាគមន៍លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានណែនាំសិស្សានុសិស្សឱ្យទស្សនាផ្ទាំងពិព័រណ៍ចំនួន១០ផ្ទាំង

ព័ត៌មានទូទៅ ស្រាវជ្រាវ

សិស្សអនុវិទ្យាល័យលំទង មកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សិស្សចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ មកពីអនុវិទ្យាល័យលំទង បានមកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងរក្សាទុកឯកសារប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ កន្លងមក មានសិស្សានុសិស្ស អ្នកស្រាវជ្រាវជាតិ អន្តរជាតិ

ព័ត៌មានទូទៅ ស្រាវជ្រាវ

អ្នកស្រាវជ្រាវវ័យក្មេងជ្រើសរើសទីតាំង អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីសិក្សាស្រាវជ្រាវស្ដីពី «បញ្ហាប្រឈមដែលបណ្ដាលឱ្យបោះបង់ការសិក្សាក្នុងមូលដ្ឋាន»

បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី» រៀបចំដោយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង នាពេលកន្លងមក, អ្នកស្រាវជ្រាវវ័យក្មេង ដែលជាសិស្សនៃវិទ្យាល័យបុរីអូរស្វាយ-សែនជ័យ សម្រេចជ្រើសរើសអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាទីកន្លែងសិក្សាស្រាវជ្រាវ និងពិភាក្សាទៅលើប្រធានបទ៖

ព័ត៌មានទូទៅ ស្រាវជ្រាវ

សិស្សអនុវិទ្យាល័យថ្លាត មកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សិស្សានុសិស្សនៃអនុវិទ្យាល័យថ្លាតចំនួន៦នាក់ បានមកសិក្សាស្វែងយល់ពីឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាទីកន្លែងដែលមានតម្កល់ឯកសារ សៀវភៅ បទសម្ភាសន៍របស់អ្នករស់រានមានជីវិតរបបខ្មែរក្រហម សម្រាប់សាធារណជនធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសឯកសារប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ កន្លងមកនេះ មានសិស្សានុសិស្ស អ្នកស្រាវជ្រាវជាតិ

ព័ត៌មានទូទៅ ស្រាវជ្រាវ

មន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែតាំងបង្ហាញរុក្ខជាតិកម្រនិងរុក្ខជាតិនាំមកពីប្រទេសប៉ាណាម៉ានៅក្នុងកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ

មន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ បាននាំយករុក្ខជាតិកម្រប្រមាណជាង២០០ប្រភេទ ដាក់តាំងបង្ហាញនៅកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលបៃតង Connecxion កោះពេជ្រ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ និងទី២