ដំណឹងស្វែងរកប្អូនប្រុស និងប្អូនស្រីបែកគ្នាក្នុងរបប ប៉ុល ពត

ខ្ញុំឈ្មោះ ចុង ដារ៉ា សូមប្រកាសរកប្អូនប្រុស និងប្អូនស្រីបែកគ្នាក្នុងរបប ប៉ុល ពត ដូចមានឈ្មោះរៀបរាប់ដូចខាងក្រោម៖

១) ឈ្មោះ ចុង ចិនឈីវ ឈ្មោះហៅក្រៅ ណាយជួយ ភេទប្រុស មានអាយុប្រហែល៦៣ឆ្នាំ នៅក្នុងឆ្នាំ២០២៦នេះ កាលបែកគ្នាមានអាយុប្រហែល១៣ឆ្នាំ។

២) ឈ្មោះ ចុង យានឈីង ឈ្មោះហៅក្រៅ ណាយមុយ ភេទស្រី មានអាយុប្រហែល៦២ឆ្នាំ នៅក្នុងឆ្នាំ២០២៦នេះ កាលបែកគ្នាមានអាយុប្រហែល១២ឆ្នាំ។

យើងជួបគ្នាលើកចុងក្រោយនៅខេត្តពោធិ៍សាត់ តំបន់៦ ភូមិភាគពាយ័ព្យ។ កាលនោះប្អូនខ្ញុំទាំងពីរមានជំងឺហើម និងបានសម្រាកព្យាបាលនៅវត្តតំបន់នោះ ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាតឱ្យសាច់ញាតិចូលសួរសុខទុកឡើយ។ ក្រោយមក ខ្ញុំនិងបងៗបានទៅរកប្អូនទាំងពីរម្តងទៀត ប៉ុន្តែបានឮដំណឹងថាខ្មែរក្រហមបានជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យនោះអស់ហើយ។ ចាប់តាំងពីពេលនោះ ខ្ញុំបែកប្អូនៗរហូតមកដល់សព្វថ្ងៃ។ កាលមុនខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅឆ្នាំ១៩៧៥ ផ្ទះខ្ញុំស្ថិតនៅលើផ្លូវលេខ៣ ជាប់នឹងការ៉ាស់សាំង កាល់តិច (សព្វថ្ងៃ) និងទល់មុខសាលារៀនមុន្នីវង្ស ក្នុងខេត្តបាត់ដំបង។

បងៗកំពុងស្វែងរកប្អូនទាំងពីរ និងសង្ឃឹមថាប្អូនៗនៅរស់រានមានជីវិត។ បងសង្ឃឹមថាយើងនឹងបានជួបគ្នា ហើយប្រសិនបើបងប្អូនណា ឬប្អូនៗទាំងពីរឃើញដំណឹងនេះ សូមទាក់ទងមកបងស្រីធំឈ្មោះ ចុង យានហ្វាង, បងស្រីទីពីរឈ្មោះ ចុង យានស៊ែរ និងប្អូនប្រុសឈ្មោះ ចុង យុនឈីវ លេខទូរសព្ទ (+៦១)៤០៨៨៥៦៦៧៣ សព្វថ្ងៃរស់នៅប្រទេសអូស្ត្រាលី ឬ តាមរយៈក្មួយឈ្មោះ ហូ ត្រាម លេខទូរសព្ទ (+៦១) ៤១៣៦៨៩៦០២។  សូមអរគុណ!

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង