អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ស្ពឺ ចែកកញ្ចប់វត្ថុអនុស្សាវរីយ៍ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមជ្ឈមណ្ឌលឯកសាកម្ពុជារួមមាន៖ ឡុង អូន និង មីន សាណាស់ បានដឹកកញ្ចប់អនុស្សាវរីយ៍ចំនួន៥០កញ្ចប់នៃគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចេញពីការិយាល័យនៅទីក្រុងភ្នំពេញឆ្ពោះទៅកាន់ ខេត្តកំពង់ស្ពឺ ដើម្បីចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងស្រុកភ្នំស្រួច ស្រុកថ្ពង និង ស្រុកឧដុង្គ។ នៅម៉ោង១១: ០០នាទីព្រឹកថ្ងៃដដែល ក្រុមការងារបានមកដល់ ក្រុងច្បាមន ដើម្បីជួបជុំអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ស្ពឺ។ នៅអំឡុងពេលនោះយើងពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយចំពោះការចុះធ្វើការកន្លងមក ព្រមទាំងប្រគល់ជូននូវអាវ និងថង់យាមដល់អ្នកស្ម័គ្រចិត្ត និងបរិភោគអាហារថ្ងៃត្រង់ជុំគ្នា។ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ស្ពឺ រៀបចំសម្ភារ និងកញ្ចប់អនុស្សាររីយ៍យកទៅចែកជូនដល់អ្នករស់រានមានជីវិតពីរបបក្រហម ដែលខ្លួនបានសម្ភាសន៍ និងបំពេញតារាងស្ទាបស្ទង់មតិលើគម្រោងសុខភាពនៅក្នុងខែសីហា និង ខែកញ្ញា ឆ្នាំ២០២១ កន្លងមក។

អត្ថបទ ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត៖ អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ស្ពឺ

អត្ថបទផ្សេងទៀត៖

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ