ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ជំរុញឲ្យមានការស្រឡាញ់រុក្ខជាតិ និងធម្មជាតិប្រទេសកម្ពុជា

ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ​ខែកក្កដា ឆ្នាំ២០២៤ មានការតាំងពិព័រណ៍រុក្ខជាតិ នៅមជ្ឈមណ្ឌលបៃតង Connexion នាទីក្រុងកោះពេជ្រ។ ពិព័រណ៍រុក្ខជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់អ្នកចូលចិត្តធម្មជាតិ និងប្រជាជនខ្មែរឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយរុក្ខជាតិ និងធម្មជាតិប្រទេសកម្ពុជា។ នេះគឺជាលើកទី៣ហើយ នៃការតាំងពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ដោយមានការចូលរួមពីម្ចាស់សួនរុក្ខជាតិមកពីរាជធានីភ្នំពេញ ខេត្ត និងមកពីបណ្តាប្រទេសផ្សេងៗ។ ការតាំងពិព័រណ៍នៅពេលនេះ មិនត្រឹមតែបង្ហាញពីប្រភេទពូជរុក្ខជាតិដែលដុះលូតលាស់ក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីបច្ចេកទេសនៃការដាំដុះ និងការថែទាំរុក្ខជាតិទាំងនេះដែរ។ ពិព័រណ៍រុក្ខជាតិនេះមានភ្ញៀវទាំងជាតិ និងអន្តរជាតិចាប់អារម្មណ៍ចូលរួមទស្សនា និងទិញរុក្ខជាតិដែលខ្លួនពេញចិត្ត។

លោក ជ័យ វីរ និង កញ្ញា សុខេង គឺជានិស្សិតនៅសាកលវិទ្យាល័យ AUPP និងជាម្ចាស់ហាងរុក្ខជាតិ Mystique Tropical ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញបានឲ្យដឹងថា «លោកនិងកញ្ញាសុខេងស្រឡាញ់រុក្ខជាតិ ហើយលោកនិងកញ្ញាសុខេងក៏បានចូលរួមក្នុងការដាក់តាំងបង្ហាញរុក្ខជាតិក្នុងពិព័រណ៍នេះដែរ។ ប្រភេទរុក្ខជាតិដែលលោក និងកញ្ញាសុខេងដាក់តាំងក្នុងពិព័រណ៍រុក្ខជាតិលើកទី៣នេះ គឺជាប្រភេទពូជរុក្ខជាតិដុះនៅក្នុងប្រទេសកម្ពុជា និងរុក្ខជាតិកម្រដែលនាំចូលពីបរទេស ដែលត្រូវការបច្ចេកទេសនៃការដាំដុះ និងការថែទាំឲ្យបានដិតដល់»។ ម្ចាស់ហាងវ័យក្មេងទាំងពីររូបនេះបន្ថែមថា «លោកចង់ឲ្យយុវជន ក៏ដូចប្រជាជនខ្មែរស្រឡាញ់រុក្ខជាតិ និងថែរក្សារុក្ខជាតិរបស់ប្រទេសកម្ពុជា។ យើងដាំរុក្ខជាតិមិនត្រឹមតែលម្អនៅផ្ទះ សហគមន៍ ទីសាធារណឲ្យមានភាពស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចនាំរុក្ខជាតិដែលដុះលូតលាស់នៅក្នុងស្រុករបស់យើងចេញទៅប្រទេសក្រៅដែរ។ រុក្ខជាតិក៏អាចជួយរក្សាដល់បរិស្ថាននៅជុំវិញខ្លួន ជួយបន្សុទ្ធខ្យល់អាកាសបរិសុទ្ធដល់ការដកដង្ហើម និងជួយកាត់បន្ថយកម្តៅ»។

លោក និងកញ្ញា អាង សុខហេង ក៏បានរៀបចំដាំរុក្ខជាតិទាំងនេះក្នុងសួនច្បារនៃព្រះរាជបណ្ណាល័យហ្លួងម៉ែដើម្បីលម្អ និងបង្ហាញដល់ភ្ញៀវដែរ។

រុក្ខជាតិមានសារសំខាន់ណាស់ក្នុងការផ្សារភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ រួមទាំងប្រពៃណី និងវប្បធម៌។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖