ទីតាំងប្រវត្តិសាស្រ្តយោធាថ្មីនឹងត្រូវបានសាងសង់ ជាមួយនឹងការពង្រីកការសិក្សាបន្ថែមអំពីប្រវត្តិសាស្រ្តសម័យ លន់ នល់

នៅសុន្ទរកថាស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣” ដែលសម្តេចតេជោ ហ៊ុន សែន ចាប់ផ្ដើមធ្វើដំណើរទៅ ប្រទេសវៀតណាម ដំណើរការឈានទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមជាមួយនឹងកង កម្លាំងស្ម័គ្រចិត្តវៀតណាម ដើម្បីសង្គ្រោះប្រជាជនកម្ពុជាចេញពីវិនាសកម្ម និងមហន្តរាយនៃរបបខ្មែរក្រហម។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ប្រវត្តិនៃដំណើរជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន និងការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនត្រឹមតែជាការចាប់ផ្ដើមនៃប្រវត្តិ- សាស្ត្រសង្គ្រោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ វាគឺជាការចាប់ផ្ដើមនៃប្រវត្តិ- សាស្ត្រកងយោធពលខេមរភូមិន្ទ និងប្រទេសកម្ពុជាដ៏ទំនើបនេះផងដែរ។

ចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងការពារជាតិ បាននិងកំពុងស្រាវជ្រាវប្រវត្តិសាស្ត្រនេះ មិនត្រឹម តែក្នុងបរិបទនៃការរក្សាអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈ្វេងយល់ពីប្រវត្តិសាស្ត្រការពារជាតិរបស់ កម្ពុជាទៅអនាគតផងដែរ ព្រោះថាការយល់ដឹង ការរៀបចំផែនការ និងធានាកិច្ចការពារជាតិនៃប្រជា ជាតិទំនើបទាំងអស់ ទាមទារឲ្យមានការសិក្សាអំពីអតីតកាល។

នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើសុំពីសម្តេច តេជោ ហ៊ុន សែន ដូចខាងក្រោម៖

១.ស្នើសុំសម្តេចតេជោ ផ្តល់នូវការបញ្ជាក់អះអាងអំពីព្រឹត្តិការណ៍សំខាន់ៗ ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧” ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីវិនាសកម្ម និងមហន្តរាយនៃរបបខ្មែរក្រហម និងនយោបាយឈ្នះ

២.ស្នើសុំការអនុម័តការចេញអនុក្រឹត្យស្ដីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា

៣.ស្នើសុំបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា ដើម្បីការពារ អភិរក្ស អភិវឌ្ឍន៍តឹកតាងប្រវត្តិសាស្ត្រនានា

៤.ស្នើសុំអនុសាសន៍ចំពោះការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព ដែលត្រូវការសាងសង់ តំណាងខ្លឹមសារនយោបាយឈ្នះ ឈ្នះ។

៥.ស្នើសុំអនុសាសន៍ចំពោះការរៀបចំតំបន់មរតកប្រវត្តិសាស្ត្រយោធាតេជោ នៅយោធភូមិភាគ ទី១, ទី២ និងយោធភូមិភាគពិសេស តាមជាក់ស្តែង។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឯកភាពនឹងការស្នើសុំខាងលើ ប៉ុន្តែទាក់ទងនឹង​ការស្នើបង្កើតច្បាប់ស្តីពីប្រវត្តិសាស្រ្តយោធា សម្តេចបានស្នើឲ្យមានការពិភាក្សាជាមួយក្រុមអ្នកច្បាប់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យមានការពង្រីកការសិក្សាអំពីមូលហេតុ និងដំណើរដើមទងនៃប្រវត្តិសាស្រ្តប្រទេសកម្កុជា ចាប់តាំងពីសម័យ លន់ នល់ ដែរ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖