ឯកអគ្គរដ្ឋទូតហ្វីលីពីនទស្សនកិច្ចតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង

នៅវេលាព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២នេះ​ លោក​ជំទាវ​ ម៉ារី អាមេលីតា អាគីណូ ឯក​អគ្គ​រដ្ឋ​ទូត​ហ្វី​លីពីន​ប្រចាំនៅ​ប្រទេស​កម្ពុជា បាន​​ធ្វើ​ដំណើរ​មក​កាន់តំបន់​ប្រវត្តិ​សាស្រ្តក្នុងស្រុកអន្លង់​វែងជា​លើក​ដំបូង​។

​នៅវេលា​​ម៉ោង៨:០​០​នាទី​ព្រឹក លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត ​និង​អនុព័ន្ធយោធា​​ហ្វី​លីពីន​បាន​មក​ដល់​​ការិយាល័យ​របស់​មជ្ឈ​មណ្ឌល​សន្តិភាព​​​អន្លង់​វែង ​ដោយ​​មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ និង​​ បណ្ឌិត​ លី សុខ​ឃាង ​​​​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង។ បន្ទាប់មក ​បណ្ឌិត​ លី សុខ​ឃាង ធ្វើ​បទ​​បង្ហាញ​អំពី​​​ផែនការ​សកម្មភាពរបស់មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង ផែន​ទី​ប្លង់​គោល​ក្នុង​ស្រុក​អន្លង់​វែង​ និង​បង្ហាញ​ពី​គម្រោង​​​ធ្វើ​របង​តាម​បណ្ដោយ​ជួរ​ភ្នំ​ដង​រែក​។ ​

លោក ឆាំង យុ ធ្វើបទបង្ហាញទាក់ទងផែនទីនៃស្រុកអន្លង់វែងដល់លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន និងគណៈប្រតិភូ នៅការិយាល័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិតនៅជាប់ស្ពានអូរជីក ក្នុងស្រុកអន្លង់វែង។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់​ពី គណៈប្រតិភូនៃដំណើរ​ទស្សនកិច្ចនេះ ​បានធ្វើ​ដំណើរ​​​ទៅ​កាន់​ផ្ទះ​លាក់​ខ្លួន​ ប៉ុល​ ពត និង​ខៀវ សំផន​ នៅ​ក្បាល​ទន្សោង​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​លើ​ភ្នំ​ដង​រែក និង​មាន​ចម្ងាយ​២៤​គីឡូ​ម៉ែត្រ​ពី​រង្វង់មូល​នៃស្រុកអន្លង់​វែង​​។ នៅ​តាមដង​​ផ្លូវមាន​ទេស​ភាព​ស្រស់​ត្រកាល ​ដែល​រំ​លេច​ដោយ​​ព្រៃ​ឈើ​ និង​អាង​ស្ដុប​ទឹកជា​ច្រើនកន្លែង​ដែលបន្សល់ទុកតាំង​ពី​ជំនាន់​ខ្មែរ​ក្រហម​។ ក្រៅ​ពី​ទេសភាពព្រៃឈើ ក៏ឃើញ​ចម្ការ​ដំណាំ​ពណ៌បៃតងស្រស់ត្រកាលរបស់​អ្នក​ភូមិ​​ និង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជាជនកម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ​។ ផ្ទះ​លាក់ខ្លួនរបស់ ប៉ុល ពត ​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​បានជ្រើស​រើស​ទី​សំចត​ចុង​ក្រោយ​ និង​ជា​ទី​តាំង​យុទ្ធ​សាស្រ្តសង្គ្រាម​​របស់​ខ្លួន​។ ​គណៈប្រតិភូនៃដំណើរ​ទស្សនកិច្ចនេះ ក៏​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​រូង​លាក់​ខ្លួន ប៉ុល ពត​។ លោក​ជំ​ទាវ​ឯក​អគ្គ​រដ្ឋទូត ​ ​បាន​ស្វែង​យល់​អំពី​ប្រវត្តិសាស្រ្ត​នៃ​ចលនាលាក់​ខ្លួន និង​សង្គ្រាម​ទ័ព​ព្រៃនៅ​ពេល​ដែល​តំបន់​អន្លង់​វែង​បាន​ក្លាយ​ជា​ទី​តាំង​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​​។

លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន និងគណៈប្រតិ បានធ្វើដំណើរទៅទស្សនារូងលាក់ខ្លួន ប៉ុល ពត នៅក្បាលទន្សោងដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក និងមានចម្ងាយ២៤គីឡូម៉ែត្រពីរង្វង់មូលនៃស្រុកអន្លង់វែង។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

គណៈប្រតិភូនៃដំណើរ​ទស្សនកិច្ចនេះក៏​បាន​ត្រឡប់​មក​កាន់​អតីតផ្ទះ​ប្រជុំ​របស់ ​តាម៉ុក ​ដែល​ស្ថិត​នៅ​លើខ្នង​ភ្នំ​ដង​រែក​ ដែលបច្ចុប្បន្ននេះ បាន​ប្រែក្លាយទៅជាមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង។ ផ្ទះ​នេះ​ត្រូវ​បានសាងសង់​ឡើង​នៅ​ឆ្នាំ​១៩៩៥ សម្រាប់​ការ​ជួប​ប្រជុំ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​​ដូច​ជា​ ប៉ុល ពត, ខៀវ សំផន, នួន ជា​, សុន សេន និង​មេបញ្ជា​ការ​កង​ពល​មួយ​ចំនួន​ទៀត​។

លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន, លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកជម្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅទីតាំងបូជាសព ប៉ុល ពត។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទីតាំង​បូជាសព​​​ ប៉ុល ពត គឺជាចំណុច​ទីបី​នៃ​ដំណើរទស្សនកិច្ច​នេះ​។ នៅពេល​ លោក​ជំ​ទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ក៏បាន​ស្តាប់ពីការ​រៀបរាប់ប្រវត្តិសាស្ត្រ​ រាប់ចាប់តាំងពីការ​កាត់ទោសប៉ុល​ពតដោយ​តុលាការ​ប្រជាជន និង​​គម្រោង​សាង​សង់ដំបូល​ផ្នូរ​ ប៉ុល ពត​ ដែល​នឹង​ចាប់​ផ្ដើមនាពេល​ខាង​មុខ​​ទៀត​ផង។ ​​ការ​សន្ទនារវាង​លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ហ្វី​លីពីន​និង​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង បានចំណាយពេល​​​​ប្រមាណ៣០នាទី។

លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន ជួបសម្តែងការគួរសមឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានអនុគណៈកម្មការសាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅវេលាម៉ោង ២ រសៀល លោក​ជំទាវ​ ម៉ារី អាមេលីតា អាគីណូ ឯក​អគ្គ​រដ្ឋ​ទូត​ហ្វី​លីពីន​ប្រចាំនៅ​ប្រទេស​កម្ពុជា​ ​និង​អនុព័ន្ធយោធាហ្វីលីពីន ទៅជួបសម្តែងការគួរសមឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុក​ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានអនុគណៈកម្មការ​សាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»។ 

លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រមទាំងគណៈប្រតិភូ និង បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសារមន្ទីរផ្ទះ តាម៉ុក ។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​បន្ទាប់មក គណៈប្រតិភូនៃដំណើរ​ទស្សនកិច្ចនេះ បាន​បន្ត​ដំណើរមកកាន់​​សារ​មន្ទីរ​​​ តាម៉ុក ឬអតី​ត​ផ្ទះ​តាម៉ុក​ ដែល​​បាន​សាង​សង់​ឡើង​នៅក្នុង​ឆ្នាំ​១៩៩៣។ បច្ចុប្បន្ន​នេះ​អតី​ត​ផ្ទះ​តា​ម៉ុក គឺ​ជា​ទី​កន្លែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​​អន្តរ​ជាតិ​ ​មក​ទស្សនា​​។

លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន (រូបទី៤រាប់ពីស្តាំ) ព្រមទាំងគណៈប្រតិ និង លោក ឆាំង យុ (រូបទី៣រាប់ពីស្តាំ) និងក្រុមការងារនៅខាងមុខការិយាល័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិតនៅជាប់ស្ពានអូរជីក ក្នុងស្រុកអន្លង់វែង។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ជា​កិច្ច​បញ្ចប់​លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ហ្វី​លីពីន រួម​ទាំង​​អនុ​ព័ន្ធយោធា សម្តែងនូវ​សេច​ក្ដី​សោមនស្ស​រីក​រាយ​​ចំពោះ​ការ​ទទួល​ស្វាគមន៍​លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ហ្វី​លីពីន​មក​កាន់​តំបន់​ប្រវត្តិ​សាស្រ្ត​អន្លង់​វែង​។

អត្ថបទ ៖ មេក វិន អ្នកស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង

លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រមទាំងគណៈប្រតិ និង លោក ឆាំង យុ និងក្រុមការងារនៅបឹងតាម៉ុក ក្នុងស្រុកអន្លង់វែង។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រមទាំងគណៈប្រតិភូ និង ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូងលាក់ខ្លួន ប៉ុល ពត នៅក្បាលទន្សោងដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក និងមានចម្ងាយ២៤គីឡូម៉ែត្រពីរង្វង់មូលនៃស្រុកអន្លង់វែង។ ។ (ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន និងគណៈប្រតិ បានធ្វើដំណើរទៅទស្សនារូងលាក់ខ្លួន ប៉ុល ពត នៅក្បាលទន្សោងដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក និងមានចម្ងាយ២៤គីឡូម៉ែត្រពីរង្វង់មូលនៃស្រុកអន្លង់វែង។ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន និងគណៈប្រតិ បានធ្វើដំណើរទៅទស្សនារូងលាក់ខ្លួន ប៉ុល ពត នៅក្បាលទន្សោងដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក និងមានចម្ងាយ២៤គីឡូម៉ែត្រពីរង្វង់មូលនៃស្រុកអន្លង់វែង។ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកជំទាវ ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីន និងគណៈប្រតិ បានធ្វើដំណើរទៅទស្សនារូងលាក់ខ្លួន ប៉ុល ពត នៅក្បាលទន្សោងដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក និងមានចម្ងាយ២៤គីឡូម៉ែត្រពីរង្វង់មូលនៃស្រុកអន្លង់វែង។ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖