បណ្តាញស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CGTN) ពិភាក្សាជាមួយយុវជនកម្ពុជាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បណ្តាញស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CGTN) បានរៀបចំកិច្ចពិភាក្សាជាមួយយុវជនកម្ពុជាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ យុវជនកម្ពុជាដែលចូលរួមកម្មវិធីនេះមកពីវិស័យផ្សេងៗដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនអចលនទ្រព្យ និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) ដែលមានអតីតនិស្សិតបានទៅសិក្សា និងបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន ។

បន្ថែមលើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា កិច្ចពិភាក្សានេះក៏ផ្តោតលើទស្សនរបស់យុវជនកម្ពុជាទាក់ទងនឹងការផ្លាស់ប្តូរអន្តរវប្បធម៌ និងការអប់រំកម្ពុជា-ចិន, ទំនាក់ទំនងអន្តរជាតិរវាងកម្ពុជានិងចិន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំទៅថ្ងៃអនាគត។

អត្ថបទផ្សេងទៀត៖