ការចងចាំនៅទីតាំងទួលកកោះ ឬវត្តកកោះជ្រុំ ដែលជាអតីត មន្ទីរសន្តិសុខ និងវាលពិឃាតខ្មែរក្រហម ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ «ក» ស្រុកបាភ្នំ
វត្តទួលកកោះជ្រុំ មុនរបបខ្មែរក្រហម គឺជាទីទួលតូចមួយដែលប្រជាជនហៅថា «ទួលកកោះ» ដែលមានផ្ទះតូចៗពីរបីខ្នងក្បែរនោះ និងហ៊ុមព័ទ្ធដោយបឹង ស្រះ និងវាលស្រែ។ នៅជុំវិញទួលកកោះ មានទីតាំងសម្លាប់មនុស្សផ្សេងៗទៀត រួមមាន ទួលអ៊ូងលូង ទួលតាប្រុញ និង បឹងស្ពឺ។