November 13, 2026

ស្រាវជ្រាវ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ចូលរួមតាំងបង្ហាញស្នាដៃ និងសៀវភៅបោះពុម្ពថ្មីៗ ក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ឆ្នាំ២០២៦

នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០  ឆ្នាំ២០២៦ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមដាក់តាំងបង្ហាញស្នាដៃស្រាវជ្រាវ និងសៀវភៅដែលទើបបោះពុម្ពផ្សាយថ្មីៗ នៅស្តង់ពិព័រណ៍របស់ខ្លួន ក្នុងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅសួនច្បារខាងមុខវត្តបទុមវតី ក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា