October 27, 2026

ស្រាវជ្រាវ

សាន់ សាវុធ ៖ រួចជីវិតពីការប៉ុនប៉ងសម្លាប់ជាច្រើនលើកពីឈ្លបខ្មែរក្រហម

«ក្នុងវ័យ១៤ឆ្នាំ ខ្ញុំត្រូវបែកចេញពីឪពុកម្ដាយទៅរស់នៅកងកុមារ ឃ្វាលក្របីរាប់រយក្បាល និងឃើញឆ្អឹងមនុស្សពាសពេញព្រៃ។ ថ្វីបើឪពុកខ្ញុំត្រូវខ្មែរក្រហមសម្លាប់ទម្លាក់ចូលអណ្ដូង និងបងស្រីបាត់ខ្លួន ប៉ុន្តែខ្ញុំអាចរួចផុតពីការយកទៅសម្លាប់រហូតដល់៣លើក ដោយសារភាពស្មោះត្រង់ ការខិតខំធ្វើការ និងចេះគូរគំនូរទង់ជាតិឱ្យមេខ្មែរក្រហម»។ ខ្ញុំឈ្មោះ សាន់ សាវុធ បច្ចុប្បន្នអាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិគ្រោះ