October 15, 2026

ស្រាវជ្រាវ

បុរីអូរស្វាយ៖ ការចងចាំពីព្រះរាជគុណូបការៈរបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរឿងរ៉ាវជីវិតរបស់និគមជនសង្គមរាស្រ្តនិយម ឆ្លងកាត់សង្គ្រាម និងរបបខ្មែរក្រហម

ក្នុងឱកាសប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធខួប១៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ និគមជនសង្គមរាស្រ្តនិយម នៅស្រុកបុរីអូរស្វាយសែនជ័យ បានមកជួបជុំ ចូលរួម និងរំឭកអំពីពេលវេលានៃការមកដល់ និងចាប់ផ្ដើមជីវិតមករស់នៅដំបូងក្នុងបុរីអូរស្វាយ,