ខែម សារី៖ គឺជាស្រ្តីមេម៉ាយ និងប្រជាជនភៀសសឹកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥
ខ្ញុំឈ្មោះ ខែម សារី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរលក់បាយ និងលក់ម្ហូបអាហារ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិស្ពានថ្ម ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។