វីរកងទ័ព វ៉ាន់ សាវ័ន្ត ចង់ហូបនំបញ្ចុកដែលប្រពន្ធធ្វើមុនពេលពលី
មុនពេលពលីប្ដីខ្ញុំបានហៅទូរសព្ទមកខ្ញុំ និងនិយាយប្រាប់ថា ពេលឆ្លងឆ្នាំសកលខាងមុខនេះ បងនឹងទៅលេងផ្ទះ។ បងឃ្លាននំបញ្ចុកណាស់ ពេលបងទៅលេងផ្ទះ បងនឹងទិញត្រីរ៉ស់ឱ្យអូនធ្វើនំបញ្ចុកឱ្យបងហូប។ បងទិញនំបញ្ចុកគេហូបមិនឆ្ងាញ់សោះ ច្រើនតែបន្លែមិនសូវមានរសជាតិ។ អ្នកស្រី វង្ស កៀ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្រ្កង ឃុំកន្ទ្រាំង