ក្រុមនិស្សិត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចុះផលិតវីដេអូឯកសារស្តីពីការងារស្រាវជ្រាវប្រវត្តិសាស្ត្រ នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)
នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះមកបំពេញបេសកកម្មសិក្សា និងផលិតវីដេអូឯកសារ នៅទីតាំងអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ(បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង។ សកម្មភាពសំខាន់ៗនៃបេសកកម្មសិក្សាគឺមានរយៈពេល៤ថ្ងៃ ដោយផ្តោតសំខាន់លើទិដ្ឋភាពចំនួនពីរធំៗគឺ ការងារសង្គម