អាកាសយានដ្ឋានពោធិ៍ចិនតុង៖ ហេដ្ឋារចនាសម្ព័ន្ធមួយដែលតម្កល់ការចងចាំ និងប្រកបដោយកាលានុវត្តភាព
អាកាសយានដ្ឋាន គឺជាហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារចម្រុះខ្ពស់ និងបង្កប់នូវអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅ។ អាកាសយានដ្ឋាន គឺជាចំណងភ្ជាប់រវាងប្រជាជាតិមួយទៅកាន់ពិភពលោក។ យើងអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសមួយបាន តាមរយៈការផ្លាស់ប្តូរនៃទីតាំងអាកាសយានដ្ឋានរបស់ប្រទេសនោះ។ នៅក្នុងទីក្រុងភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានឈរជាសាក្សីនៃការផ្លាស់ប្តូរនៃរបបដឹកនាំនៅក្នុងប្រទេសកម្ពុជា នាអំឡុងសតវត្សរ៍កន្លងទៅ ដោយរាប់ចាប់តាំងពីសម័យអាណានិគម រហូតដល់សម័យឯករាជ្យ ឆ្លងកាត់របបប្រល័យពូជសាសន៍ ការរំដោះជាតិ