ប្តីរបស់ខ្ញុំផ្តាំថា «បើខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ កុំត្រឡប់មកស្រុកកំណើត»
ខ្ញុំបានរៀបការនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានកូនប្រុសម្នាក់។ ខ្ញុំរស់នៅជាមួយប្តីរបស់ខ្ញុំជាទាហាន និងឈរជើងនៅបន្ទាយដោះកញ្ជរ ដែលជាបន្ទាយទាហានធំរបស់ លន់ នល់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ។ បន្ទាយទាហាននេះ កសាងឡើងតាំងពីសម័យសម្តេចតា (សម្តេចព្រះ នរោត្តម សីហនុ) នៅគ្រប់គ្រងប្រទេស។