វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» សម្រាប់សិស្សានុសិស្សចំនួន៥នាក់ មកពីវិទ្យាល័យអន្លង់វែង។ គោលបំណងរបស់វេទិកាថ្នាក់រៀន គឺលើកកម្ពស់ការយល់ដឹងអំពីការចងចាំប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម ជាពិសេសយុវជនជំនាន់ក្រោយ លើកកម្ពស់សន្ដិភាព និងជំរុញឱ្យមានការផ្សះផ្សាផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកាថ្នាក់រៀនសម្រាប់ខែមីនា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង