«ស្ថាបត្យកម្មបណ្ណាល័យហ្លួងម៉ែ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែង អាកាសយានដ្ឋានចាស់ភ្នំពេញឱ្យក្លាយទៅជាទីក្រុងអេប៉ុង»
គណៈកម្មាធិការដាក់ពិន្ទុក្នុងការប្រកួតប្រជែង បានវាយតម្លៃលើគម្រោងរបស់បេក្ខភាពទាំង២៥០ក្រុម ដែលមានស្ថាបត្យករវ័យក្មេងចំនួន៨៥០រូប ឆ្លងកាត់ការជម្រុះ៣វគ្គ គឺវគ្គ៤៥ក្រុម និងវគ្គ១០ក្រុម កន្លងមក ហើយទីបំផុតនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការបានប្រកាសជ័យលាភីក្នុងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានភ្នំពេញចាស់ឱ្យក្លាយទៅជាទីក្រុងអេប៉ុង»។ ក្នុងចំណោមជ័យលាភីបីក្រុមចុងក្រោយពីលេខ១ដល់លេខ៣ ដែលគណៈកម្មាធិការដាក់ពិន្ទុក្នុងការប្រកួតប្រជែងប្រកាសនៅថ្ងៃនេះ