July 28, 2023

ស្រាវជ្រាវ

វេទិកាពិភាក្សាស្តីពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិក្តុលលើ និង ភូមិកូនក្រពី

ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣  ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយមន្ទីរពេទ្យខេវី បានចុះពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១៣០នាក់ នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ និងភូមិក្តុលលើ ឃុំទន្លូង