July 11, 2023

ស្រាវជ្រាវ

សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ឆ្នាំ​២០២៣ គឺជា​ខួបអនុស្សាវរីយ៍គម្រប់៥០ឆ្នាំ​ គិតចាប់តាំងពី​កាល​ដែល​សម្តេចព្រះ​វររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យរាជ​ចំណារ​លើ​សៀវភៅកំណត់ហេតុស្តីពីព្រះរាជ​​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះអង្គ។ ឆ្លៀត​ក្នុង​ឱកាស​នេះ បណ្ណាល័យ​សម្តេចម៉ែ មានមហា​កិត្តិយសសូម​ប្រកាស​នូវ​​ការ​ចេញផ្សាយ​ការបកប្រែជាភាសាខ្មែរ​នៃ​ព្រះរាជកំណត់​ហេតុឆ្នាំ១៩៧៣​កត់ត្រា​អំពីព្រះ​រាជ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ។ សៀវភៅនេះ​មាន​ចំណង​ជើងថា “សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់​ហេតុ​របស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​