វេទិកាថ្នាក់រៀនចុងសប្តាហ៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩) នៅខេត្តតាកែវ
នៅថ្ងៃទី៨និងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍សម្រាប់សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីមតាកែវចំនួន៥៥នាក់ ក្នុងនោះស្រី៣៦នាក់ ក្រោមការដឹកនាំពីគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាចំនួន២នាក់ ដើម្បីផ្តល់ការឈ្វេងយល់បន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩) និងវិធីទប់ស្កាត់ដើម្បីកុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យនេះកើតឡើងម្ដងទៀត។ ប្រធានបទដែលត្រូវលើកយកមកបង្ហាញនៅក្នុងវេទិកានេះ គឺ «ទំនាក់ទំនងការបរទេសកម្ពុជាប្រជាធិបតេយ្យ