June 23, 2023

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧១នាក់ នៅភូមិបាក់នឹម

នារដូវវស្សាក្នុងភូមិបាក់នឹម ដែលមានជួរភ្នំព័ទ្ធជុំវិញ បានរំលេចឡើងនូវទេសភាពពណ៌បៃតងស្រស់ ដែលជាសញ្ញាណបញ្ជាក់ពីរដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ប្រជាជនប្រមាណ៩៥ភាគរយ រស់នៅភូមិបាក់នឹម មានមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ដោយឡែកការថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិបាក់នឹម ក៏ជាការចាំបាច់ក្នុងរដូវភ្លៀងធ្លាក់ ដោយសារការផ្លាស់ប្តូរអាកាសធាតុ និងវ័យកាន់តែចាស់ជរារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលងាយនឹងទទួលផលប៉ះពាល់ដល់សុខភាព។ ដូច្នេះក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា​ចំនួន ៣នាក់ អមជាមួយវេជ្ជបណ្ឌិត