June 18, 2023

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ឈីន លាន ហាន់ជ័យ សិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាលើកទី២ក្នុងខែមិថុនា ដែលផ្ដោតទៅលើប្រធានបទ «ការធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ក្នុងរបបខ្មែរក្រហម» និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងទំនប់ខ្មែរក្រហម ដោយមានការចូលរួមពីសិស្សចំនួន៥០នាក់មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ។