ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះសួរសុខទុក្ខ និងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាស្រ្តីមេម៉ាយ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម កែវប៉ូនីតា រស្មី បានចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាស្រ្តីមេម៉ាយក្រោយរបបខ្មែរក្រហមដួលរលំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្រ្តីមេម៉ាយទាំងនោះបានធ្វើដំណើរមកកាន់ការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់