ទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានចេញដំណើរពីមជ្ឈមណ្ឌលឯកសារកោះថ្មមកភ្នំពេញ និងបន្តដំណើរទៅកាន់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ ពេលខ្ញុំមកដល់ ខ្ញុំសង្គេតឃើញមជ្ឈមណ្ឌលឯកសារខេត្តតាកែវមានទីធ្លាធំទូលាយ និងរៀបចំមានរបៀប។ នៅផ្នែកខាងក្នុងការិយាល័យមានទូដាក់ឯកសារ រូបភាព និងសៀវភៅជាច្រើនក្បាល។ ខ្ញុំបានជួបជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ