វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានដឹកនាំសិស្សចំនួន១៦នាក់ (ប្រុស៨នាក់ និស្រី៨នាក់) មកពីសាលាវិទ្យាល័យជាស៊ីមតាកែវ មកទស្សនកិច្ចពិព័រណ៍រូបថតទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម និងទស្សនាការចាក់បញ្ចាំងវីឌីអូដែលនិយាយអំពីអ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តកំពង់ចាម។ បន្ទាប់ពី សិស្សានុសិស្សទស្សនាការតាំងពិព័រណ៍និងការចាក់បញ្ចាំងវីឌីអូរួច ក៏បន្តចូលរួមវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)»។ វេទិកាថ្នាក់រៀននេះ