ទស្សនកិច្ចសិក្សាអំពីសន្តិភាពនិងសិទ្ធិមនុស្សរបស់សិស្សានុសិស្សវិទ្យាល័យក្នុង ខេត្តបាត់ដំបងទៅកាន់តំបន់អន្លង់វែង
កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សិស្សានុសិស្សចំនួន៩នាក់ លោកគ្រូនិងអ្នកគ្រូចំនួន៧នាក់ នៃវិទ្យាល័យនេតយ៉ង់ និងវិទ្យាល័យសម្តេចឳ ព្រមទាំងមន្ត្រីចំនួន៣នាក់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងព្រះសង្ឃចំនួន២អង្គ បានធ្វើទស្សនកិច្ចសិក្សាស្តីអំពីសន្តិភាពនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលរបស់អង្គការវេទិកាសេវាពលរដ្ឋ។