ស្រាវជ្រាវ

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សមកពីអនុវិទ្យាល័យថ្លាត

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សានុសិស្សចំនួន៧នាក់ មកពីអនុវិទ្យាល័យថ្លាត ស្រុកអន្លង់វែង។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីចូលរួមលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់កុំឱ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មីនាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹង​គោលបំណងនៃវេទិកាថ្នាក់រៀន ដំបូងគ្រូឧទ្ទេសបានលើកពាក្យគន្លឹះចំនួនពីរមកធ្វើជាប្រធានបទពិភាក្សាគឺ៖

ស្រាវជ្រាវ

គ្រូបង្រៀន និងសិស្សានុសិស្សចំនួន៧៥នាក់ មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម-អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន៧៥នាក់ មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ សាខាក្រុងកំពង់ចាម ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងគោលបំណងឈ្វេងយល់អំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាចំណុចចាប់ផ្តើមនៃការរំដោះជាតិ

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សមកពីវិទ្យាល័យប្រម៉ោយ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សចំនួន១៥នាក់ ក្នុងនោះមានស្រី១២នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅការិយាល័យរបស់ខ្លួនក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ វេទិកាថ្នាក់រៀនក្នុងថ្ងៃនេះគឺផ្តោតលើប្រធានបទ៖ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា ដំឡើងស្លាកសញ្ញាបង្ហាញផ្លូវ និងស្លាកឈ្មោះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ»

ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំលើកស្លាកសញ្ញាបង្ហាញផ្លូវ និងស្លាកឈ្មោះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៅតាមបណ្តោយមហាវិថីព្រះសីហនុ, មហាវិថីព្រះនរោត្តម, មហាវិថីប៉ាស្ទ័រ , មហាវិថីកែនូ, មហាវិថីសម្ដេចសុធារស,

ស្រាវជ្រាវ

ការស្លាប់របស់ ប៉ុល ពត និងការបែកបាក់របស់មេដឹកនាំខ្មែរក្រហម

ប៉ុល ពត កើតនៅខែមករា ឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុល ពត មានបងប្រុសឈ្មោះ សាឡុត សេង, បងស្រីឈ្មោះ សាឡុត រឿង

ស្រាវជ្រាវ

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទាន សៀវភៅឯកសារ២៩មុខ ជូន អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យព្រះរាជទាន នូវសៀវភៅឯកសារដែលជាស្នាព្រះហស្ថ ជាប្រវត្តិសាស្រ្តព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ព្រះរាជនរយោបាយ ការកសាងសមិទ្ធិផលផ្សេងៗតាំងពីសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នរបស់