វេទិកាស្រាវជ្រាវចុងសប្តាហ៍ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម»
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអន្តរជំនាន់ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីយុវនារីមកពីស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ សរុបចំនួន៣០នាក់។ នៅក្នុងវេទិកាស្រាវជ្រាវចុងសប្តាហ៍នេះអ៊ំស្រី ជា វណ្ណា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម ចូលរួមចែករំលែកសាច់រឿងរបស់ខ្លួន។