អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងខេត្តប៉ៃលិន ទទួលបានកញ្ចប់អនុស្សាវរីយ៍

នៅថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តប៉ៃលិន បានចែកប្រអប់អនុស្សាវរីយ៍ចំនួន៣១៨ប្រអប់ ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បន្ទាប់ពីបានចុះសួរសុខទុក្ខនិងសម្ភាសន៍អំពីដំណើរជីវិតឆ្លងកាត់របបខ្មែរក្រហមរវាងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។

សូមអរគុណ អាជ្ញាធរខេត្តប៉ៃលិន ដែលបានផ្ដល់ការគាំទ្រ ដល់កិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា,គណៈគ្រប់គ្រង ព្រះវិហារគ្រិស្ត សាម៉ារី ដែលបានផ្ដល់កន្លែងផ្ទុកសម្ភារ បណ្ណោះអាសន្ន និងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា  ខេត្តប៉ៃលិន ដែលបានខិតខំបំពេញការងារកន្លងមក។

អត្ថបទ៖ ដារ៉ារដ្ឋ មេត្តា

រូបថត៖ ឆេង វ៉េង និង អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តប៉ៃលិន

អត្ថបទផ្សេងទៀត៖