មជ្ឈមណ្ឌលឯកសារកោះថ្មចុះពិនិត្យ និងវាយតម្លៃវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» នៅវិទ្យាល័យ ហ៊ុន សែន ស្នួល

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានចុះជួបសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្នួល ចំនួន៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន៣នាក់ ដែលធ្លាប់បានចូលរួមវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» នៅមជ្ឈមណ្ឌល​ឯកសារកោះថ្មកន្លងមក ដោយមានការសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្តៅពី លោកនាយក និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ស្នួល។

គោលបំណងនៃការចុះមកជួបសិស្សពេលនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីការអនុវត្តសកម្មភាពវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់​អំពើប្រល័យពូជសាសន៍» កន្លងមក ជា​ពិសេ​ស​ដើម្បីវាស់វែងពីប្រសិទ្ធភាពការងារ និងកំណើនចំណេះដឹងរបស់សិស្សទាក់ទង ១) ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និង ២) វិធីសាស្រ្តទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍។ ការចូលរួមរបស់សិស្សនៅក្នុងដំណើរការត្រួតពិនិត្យ និងវាយតម្លៃនាពេលនេះ គឺជាការបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃការបង្រៀន និងចំណេះដឹងកើនឡើងដែលបានមកពីសកម្មភាពចូលរួមក្នុងវេទិកាថ្នាក់រៀន និងបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្សក្នុងការបំពេញកម្រងសំណួរមួយចំនួន ដូចខាងក្រោម ៖

១) តើប្អូនបានចូលរួមវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ​ និងការទប់ស្កាត់​អំពើប្រល័យពូជសាសន៍» រៀបចំដោយមជ្ឈមណ្ឌលឯកសារកោះថ្មប៉ុន្មាន​ដង?

២) តើប្អូនមានចំណេះអ្វីខ្លះពីប្រវត្តិសាស្រ្តខ្មែរក្រហម?

៣) តើប្អូននៅចងចាំអ្វីខ្លះពី «វិធីសាស្រ្តទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍​

៤) បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនរួច តើប្អូនធ្លាប់បានលើកយកមេរៀនប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធីទប់ស្កាត់អំពើហិង្សាមកនិយាយ ឬពិភាក្សាដែរឬទេ?

៥) បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀនរួច តើប្អូនគិតថា ចំណេះដឹងដែលប្អូនទទួលបានពី «វេទិកាថ្នាក់រៀន» នេះ អាចជួយអ្វីខ្លះដល់ប្អូន?

៦ តើប្អូនមានសំណូមពរអ្វីខ្លះចំពោះការអនុវត្តកម្មវិធី «វេទិកាថ្នាក់រៀន» នេះនាពេលអនាគត?

នៅក្នុងឱកាសនោះ លោក  ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ក៏ធ្វើការណែនាំបន្ថែមដល់សិស្សឈ្មោះ ទិត តុលា, ខៀវ ម៉ាលី, នី ម៉ីលី, ឈួន ណារីតា និង ឈន ផានុត ដែលបានចូលរួមកម្មវិធីត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តសកម្មភាពគម្រោងវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» ឲ្យអានសំណួរស្ទាបស្ទង់មតិខាងលើឲ្យយល់ច្បាស់មុននឹងឆ្លើយសំណួរ។

បន្ទាប់ពីចប់កម្មវិធីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាពគម្រោងវេទិកាថ្នាក់រៀនស្តីពី «ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍» យើងសង្កេតឃើញថា សិស្សទទួលបានចំណេះដឹងច្រើនពីវេទិកាថ្នាក់រៀនកន្លងមក។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក